ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ"
ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម
សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ"
ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបាន្ទាយមានជ័យ បានអញ្ជើញចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធ
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា
ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ"
ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត
ឯកឧត្តម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម
ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ
សមាជិកក្រុមប្រឹក្សា គណៈអភិបាលរងខេត្ត មន្ត្រីរាជការ
មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំង៩ សិស្ស-និស្សិត
យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរឹទ្ធខេត្ត តាជី-យាយជី ។
ព័ត៌មានទាក់ទង